ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំក្រុមការងារសិក្សា និងវាយតម្លៃមុខងារភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ (ក.ស.វ.ម.ល)
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមប្រជុំ ក្រុមការងារសិក្សា និងវាយតម្លៃមុខងារភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ (ក.ស.វ.ម.ល) ដោយដឹកនាំអង្គប្រជុំ ដោយឯកឧត្តម មាស សុខសេនសាន្ត អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលប្រជុំអគារ “ឃ” នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន៖ ១. វឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានាពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ប្រចាំឆ្នាំ២០២២, ២. ការកំណត់ផែនការការងារដែលត្រូវអនុវត្តបន្ត សម្រាប់ក្រុមការងារ និងមន្ទីរ សហវ និង ៣. ផ្សេងៗ។

ព័ត៌មានទាក់ទង