ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០១ ខែមេសា ឆ្នាំ ២០២៤

នាថ្ងៃ ៨-៩ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១​-២​ ខែមេសា​ ឆ្នាំ២០២៤​ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ, លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ តំណាងលោកប្រធាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ អមដំណើរដោយមន្ត្រិជំនាញចំនួន២រូប បានអញ្ជើញចូលរួមសិក្ខាសាលាត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព​ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហ៊ាន​ សាហ៊ីប​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំ​ ដោយមានការអញ្ជើញចូលរួមពី​ ឯកឧត្តមអគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ តំណាងអង្គភាពថវិកា​ និងមន្រ្តីនៃអង្គភាពទទួល បន្ទុកហិរញ្ញវត្ថុរបស់អគ្គលេខាធិការដ្ឋាន។សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង​ បង្កើនសមត្ថភាព​,​ ការយល់ដឹងរបស់អង្គភាពថវិកា​ និងត្រៀមសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យបានទាន់ពេលវេលា។

ព័ត៌មានទាក់ទង