ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសិលាស្តីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកា ឆ្នាំ២០២៤
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ ២០២៣

នាថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០២៣លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមសិក្ខាសិលា ស្តីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកិច្ចសម្របសម្រួលរបស់ នាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន ដោយមានការអញ្ជើ្ញញជាអធិបតីភាពដឹកនាំដោយ ឯកឧត្ដម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញ នៃអង្គភាពថវិកាថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន ព្រមទាំងតំណាងអគ្គនាយដ្ឋានថវិកា និងអគ្គលេខាធិការដ្ឋានកែទម្រង់ សរុបចំនួនប្រមាណ ២៥០ រូប។
សិក្ខាសាលាខាងលើតែងបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងនោះ សម្រាប់ឆ្នាំ២០២៣ សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ១.ផ្ដល់ឱកាសឱ្យក្រុមការងារថវិកា នៃអង្គភាពថវិកាដកឃ្លាពីការងារ ប្រចាំថ្ងៃ មកផ្ដោតលើការត្រៀម លក្ខណៈសម្រាប់ ដំណើរការរៀបចំថវិកាឆ្នាំ២០២៤, ២.បង្ហាញជូន អង្គភាពថវិកានូវគោលការណ៍ សំខាន់ៗពាក់ព័ន្ធ ដំណើរការរៀបចំ ថវិកាឆ្នាំ២០២៤ របស់ កសហវ., ៣.ពិនិត្យសំណើ កែសម្រួលរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម (កម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព សកម្មភាព និងសូចនាករ) របស់អង្គភាពថវិកា និង ៤.ធានាភាពទាន់ពេលវេលា នៃការរៀបចំផែនការយុទ្ធសាស្រ្ដថវិកា ឆ្នាំ២០២៤- ២០២៦ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់ កសហវ. ទៅតាមកាលកំណត់ នៃសារាចរ របស់រាជរដ្ឋាភិបាល។ សិក្ខាសាលាខាងលើ នឹងប្រព្រឹត្ដទៅរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១០-១២ ខែឧសភា ឆ្នាំ២០២៣ ដោយមានកិច្ចពិភាក្សាលើការកែសម្រួលរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម តាមអង្គភាពថវិកា/អនុកម្មវិធី ផងដែរ។

ព័ត៌មានទាក់ទង