ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពង្រឹងក្របខ័ណ្ឌថវិកាយេនឌ័រក្នុងបរិបទកម្ពុជា
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៦ ខែកុម្ភះ ឆ្នាំ ២០២៤

នាថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤, វេលាម៉ោង ៩:០០ នាទីព្រឹក, នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី,លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពង្រឹងក្របខ័ណ្ឌថវិកាយេនឌ័រក្នុងបរិបទកម្ពុជា ក្រោមអធិបតីភាពដ៏ឧដុង្គឧត្តមរបស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានការងារបញ្ជ្រាបយេនឌ័រ ក.ស.ហ.វ​ និងឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ​នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក.ស.ហ.វ ។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីលោកស្រី Gemma Preston ជំនាញការគ្រប់គ្រងហិរញញវត្ថុសាធារណៈ នៃ មូលនិធិរូបិយវត្ថុអន្តរជាតិ, និង តំណាងមកពី ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទ កសហវ. រួមទាំង មន្ទីរសហវ. រាជធានី-ខេត្ត និង ដៃគូអភិវឌ្ឍន៍ (IMF, ADB, AFD, Australian Embassy, JICA, UNICEF)

ព័ត៌មានទាក់ទង