នាថ្ងៃសុក្រ
១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣, នៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី
ភ្នំពេញ, លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈកម្ពុជា
ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ
អ.គ.ហ. សហការជាមួយធនាគារពិភពលោក សិក្ខាសាលានេះដែរក្នុងគោលបំណងពិភាក្សាប្រមូលធាតុចូលបន្ថែមនិងធានាបាននូវសង្គតិភាពពេញលេញ និងភាពគ្រប់ជ្រុងជ្រោយ នៃរបាយការណ៍ត្រួតពិនិត្យនេះនិងជាធាតុចូលដ៏សំខាន់សម្រាប់របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣និងបញ្ចូលក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។