ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្តុះបណ្តាលស្តីពី” KPI Professional “ នៅវិទ្យាស្ថាន KPI ប្រទសម៉ាទ្បេសុី
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែមីនា ឆ្នាំ ២០២៥

លោក រឿន រតនៈ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី” KPI Professional “ នៅវិទ្យាស្ថាន KPI ប្រទសម៉ាទ្បេសុី ថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមិនា ឆ្នាំ២០២៥, វគ្គបណ្តុះបណ្តាល រៀបចំដោយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសហការជាមួយ សាកលវិទ្យាល័យ SUNWAY UNIVERSITY ប្រទេសម៉ាឡេស៊ី ។ វគ្គបណ្តុះបណ្តាលមានគោលបំណងពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់អង្គភាពអនុវត្ត ក្នុងការកែលម្អគុណភាពនៃការរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ ផែនការសកម្មភាព សូចនាករសមិទ្ធកម្មគន្លឹះ និងផែនការថវិការបស់អង្គភាពដើម្បីឆ្ពោះទៅសម្រេចបានក្របខ័ណ្ឌសមិទ្ធកម្មដូចបានកំណត់ក្នុងផែនការសកម្មភាពរួម ដំណាក់កាលទី៤ (CAP4) និងឯកសារយុទ្ធសាស្ត្រកែទម្រង់នានាក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណរៈ។

ព័ត៌មានទាក់ទង