ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៤ និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិឃុំសង្កាត់” ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ក្នុងការរៀបចំគម្រោងថវិកាឆ្នាំ២០២៤ ប្រកបដោយប្រសិទ្ធភាព និងឆ្លុះបញ្ជាំងយន្តការគាំទ្រជាប្រចាំរបស់ថ្នាក់ជាតិដល់កិច្ចដំណើររៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក២៥៦៧ ត្រូវនឹងថ្ងៃ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅ Raffles Hotel Le Royal រាជធានីភ្នំពេញ, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៤ និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិឃុំសង្កាត់” ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ក្នុងការរៀបចំគម្រោងថវិកាឆ្នាំ២០២៤ ប្រកបដោយប្រសិទ្ធភាព និងឆ្លុះបញ្ជាំងយន្តការគាំទ្រជាប្រចាំរបស់ថ្នាក់ជាតិដល់កិច្ចដំណើររៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៤-៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ Online Zoom ពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តទាំង២៤។

ព័ត៌មានទាក់ទង