ជ្រើសរើសភាសា: Khmer Khmer English English
ពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពី “របាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈ (Public Finance Review Report)”
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកុម្ភះ ឆ្នាំ ២០២៤

  • នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤,សណ្ឋាគារ Raffles Le Royal,លោក ឡេង វណ្ឌី ប្រធានការិយាល័យថវិកាមន្ទីរជំនាញតំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពី“របាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈ (Public Finance Review Report)”ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ ពិធីនេះមានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ដោយលោកស្រី Maryam Salim, នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា (country manager) និងថ្លែងសុន្ទរកថាបើកដោយឯកឧត្តមរស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)និងជាអគ្គលេខាធិការនៃអ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនិងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អង្គភាពក្រោមឱវាទ កសហវ. ,លោក លោកស្រី ប្រធាននិងជាតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, និងបណ្ដាដៃគូអភិវឌ្ឍន៍។

ព័ត៌មានទាក់ទង