នារសៀលថ្ងៃទី១៤ខែមីនាឆ្នាំ២០២៣លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត បានចូលរួមពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារ អនុវត្តបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ។
ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ
រាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តឧត្តរមានជ័យនិងអមដំណើរដោយឯកឧត្តមគណៈប្រតិភូ។
ដោយមានការអញ្ជីញចូលរួមពីឯកឧត្តម ប៉ែន កុសល្យ
អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមលោកជំទាវអភិបាលរងខេត្ត ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តនិងដោយមានការអញ្ជីញចូលរួមពីលោកប្រធានមន្ទីរអង្គភាពជុំវិញលោកអភិបាលក្រុង/ស្រុកទាំង០៥កងកម្លាំងប្រដាប់អាវុទ្ធលោកមេប៉ុស្តិ៍ទាំងអស់នៅក្នុងខេត្តឧត្តរមានជ័យលក់ចៅសង្កាត់ក្រុងស្រុក។