នាព្រឹកថ្ងៃពុធ
៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣,
លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំមន្ត្រីចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី៧០
នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣
ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ
និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់
ឯកឧត្តម លោកជំទាវ លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការ លោកគ្រូ
អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស យុវជនកាយរិទ្ធិ និងយុវជនកាកបាទក្រហមយ៉ាងច្រើនកុះករ។