ជ្រើសរើសភាសា: Khmer Khmer English English
ទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តត្រាត ដើម្បីដកស្រង់បទពិសោធន៍សម្រាប់ជាមូលដ្ឋានកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តត្រាតនៃព្រះរាជាណាចក្រថៃលោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានអមដំណើរជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. ទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តត្រាត ដើម្បីដកស្រង់បទពិសោធន៍សម្រាប់ជាមូលដ្ឋានកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត ។ ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយអភិបាលរង តំណាងរដ្ឋបាលខេត្តត្រាត លោក កាន់ឆ័យ ថេបវរ:ឆ័យ ដោយបានធ្វើបទបង្ហាញចែករំលែកអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជាណាចក្រកម្ពុជា និង ការអភិវឌ្ឍរបស់ខេត្តត្រាត។

ព័ត៌មានទាក់ទង