ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំ​ស្ដីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៣
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ ២០២៣

នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣, នៅសាលាខេត្តបន្ទាយមានជ័យ, លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចប្រជុំ​ស្ដីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព​ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)​ ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, និងឯកឧត្ដម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, លោក​ លោក​ស្រី​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ២៥រាជធានីខេត្ត​ អង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ, រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ នៃខេត្តបន្ទាយមានជ័យ, មន្ទីរ និងអង្គភាពជំនាញជុំវិញរដ្ឋបាលខេត្តបន្ទាយមានជ័យ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ សរុបប្រមាណ ៤០០រូប។

អង្គប្រជុំបានសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាននៃខេត្តបន្ទាយមានជ័យ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងអង្គភាពពាក់ព័ន្ធ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ និងកំពុងសហការយ៉ាងជិតស្និតជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ ដើម្បីបន្តជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនេះឱ្យសម្រេចបានវឌ្ឍនភាពបន្ថែមទៀត និងជំរុញការចុះដីរដ្ឋទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ ក៏មានការប្រគល់ប័ណ្ណកម្មសិទ្ធិចំនួន ១១៦ ប័ណ្ណកម្មសិទ្ធិ ជូនអង្គភាពកាន់កាប់ផងដែរ។

ព័ត៌មានទាក់ទង