ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាស្ដីពី “ការបំពាក់មុខងារគ្រប់គ្រងសេដ្ឋកិច្ចនៅថ្នាក់រាជធានី ខេត្ត ដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែមិថុនា ឆ្នាំ ២០២៣

នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី “ការបំពាក់មុខងារគ្រប់គ្រងសេដ្ឋកិច្ចនៅថ្នាក់រាជធានី ខេត្ត ដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពឯកឧត្ដម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ស.ហ.វ ដោយមានការចូលរួមពីតំណាងក្រុមការងារពាក់ព័ន្ធ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥។

ព័ត៌មានទាក់ទង