ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ ០១៤ សហវ ស.រ.អ.ប.ក ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្របគ្រងឆ្នាំ ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមករា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៤ មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានសហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ របៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ ០១៤ សហវ ស.រ.អ.ប.ក ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្របគ្រងឆ្នាំ ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលប្រជុំធំសាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯឧត្តម ឃិន ញ៉ាណ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោក ហោ ស្រ៊ា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីសំណាក់លោកនាយក -នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំងប្រាំ លោក លោកស្រីនាយកទីចាត់ការទាំងអស់នៃរដ្ឋបាលខេត្ត លោកមេឃុំ ចៅសង្កាត់ ស្មៀនឃុំ/សង្កាត់ និងជំនួយការហិរញ្ញវត្ថុទាំង ២៥។

ព័ត៌មានទាក់ទង