ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ ០០៧ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការរាជធានីខេត្តឆ្នាំ ២០២៥-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៥
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០២៤

នារសៀលថ្ងៃព្រហស្បតិ៏ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៤, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ ០០៧ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការរាជធានីខេត្តឆ្នាំ ២០២៥-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯឧត្តម ឃិន ញ៉ាណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោក ហោ ស្រ៊ា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីសំណាក់លោកនាយក -នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំងប្រាំ លោក លោកស្រីនាយកទីចាត់ការទាំងអស់នៃរដ្ឋបាលខេត្ត លោកមេឃុំ ចៅសង្កាត់ ស្មៀនឃុំ/សង្កាត់ និងជំនួយការហិរញ្ញវត្ថុទាំង ២៥ សរុបចំនួន ១១២នាក់។

ព័ត៌មានទាក់ទង