នាព្រឹកថ្ងៃអង្គារ ៤កើត
ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤, នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី, លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣
នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធីបតីភាព
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ហ.ស.។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក
សមាជិកា នៃរាជរដ្ឋាភិបាល, ឯកឧត្ដម ឌ្រីសម៉ាន់ អីហ្គោរ៍ (Diesmans
Igor) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប និងជាតំណាងដៃគូអភិវឌ្ឍន៍,
ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ
នៃក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, ឯកឧត្ដម
លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ដ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។